跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចហ៊ុន សែនតបថា«មិនបាច់ដកសញ្ញាបត្រពីខ្ញុំទេខ្ញុំបោះចូលបង្គន់តាំងឆ្នាំ២០០៨ ពេលថៃឈ្លានពានប្រាសាទព្រះវិហារមកម៉្លេះ»

历史原文 · 暂无当前语言译文

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារដ៏គួរឱ្យអស់សំណើចមួយឡើងនៅលើបណ្តាញតេឡេក្រាមផ្លូវការថា ថ្ងៃនេះ (ថ្ងៃទី០៨ សីហា ឆ្នាំ២០២៥) សម្តេចឮថា សាកលវិទ្យាល័យថៃមួយ ដែលសម្តេចមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្តេច។

ជាការឆ្លើយតបនឹងបញ្ហានេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ៗទៅវិញថា «អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ»។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្ថែមទៀតថា «មិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា»៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…