跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជារងឥទ្ធិពលព្យុះមួយទៀតជាព្យុះទី១១ឈ្មោះផដូល

历史原文 · 暂无当前语言译文

ក្រសួងធនធានទឹក បញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១១ ឈ្មោះ ផដូល (Podul) T2511 ឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងប្រទេសកម្ពុជា។ ព្យុះផដូលនេះ ពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។

ស្ថានភាពបែបនេះ បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អះអាងថា តំបន់វាលទំនាប ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យលកន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ១៥ភាគរយ។

ចំណែក តំបន់វាលទំនាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។  ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី២០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រទៅ១,៥០ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…