ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារីក្នុងយុគសម័យឌីជីថលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថលដែលនឹងក្លាយជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ កម្មវីធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយះក្រសួងប្រៃសនីយន៍និងទូរគមនាគមន៍(ក.ប.ទ)នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែងសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលនៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ជាដែគូរបស់ ក.ប.ទដូចជា៖
១. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន២០០កន្លែង
២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន៤០កន្លែង
៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣០កន្លែង
៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន១០កន្លែង
៥. សាកលវិទ្យល័យអន្តរជាតិផារ៉ាហ្គន ចំនួន២០កន្លែង
៦. សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ចំនួន២០០កន្លែង
ដោយ៖ KPS99TV




