跳至正文
西哈努克省电视台 · 官方网站
登录

សេចក្តីព្រាងគម្រោងថវិការបស់រដ្ឋបាលខេត្តព្រះសីហនុឆ្នាំ២០២៦ត្រូវបានពិនិត្យនិងអនុម័ត!

历史原文 · 暂无当前语言译文

សេចក្តីព្រាងគម្រោងថវិការបស់រដ្ឋបាលខេត្តព្រះសីហនុ ឆ្នាំ២០២៦ ត្រូវបានពិនិត្យ ពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងមានការឯកភាពពីសមាជិក សមាជិកាចំនួន ១៦រូបផ្សេងទៀត។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោយពីមានការស្នើសុំពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ ចំណែករបៀបវារៈពាក់ព័ន្ធនឹងសេចក្តីព្រាងគម្រោងថវិការបស់រដ្ឋបាលខេត្តព្រះសីហនុ ឆ្នាំ២០២៦ គឺមានលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត និងលោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្ត ជាអ្នកធ្វើបទអន្តរាគមន៍ការពារ ដើម្បីស្នើសុំការអនុម័តពីក្រុមប្រឹក្សាខេត្ត។

សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នាពេលនោះ ក៏បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ០៤ផ្សេងទៀតដែរ រួមមាន៖ ១.ប្រសាសន៍បើកកិច្ចប្រជុំ, ២.ពិនិត្យកូរ៉ុម, ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និង៤.ប្រសាសន៍បូកសរុប៕


ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ 
អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…