跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា-ចិនពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្ម

历史原文 · 暂无当前语言译文

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូខេត្តលៀវនីង ប្រទេសចិន ដឹកនាំដោយលោក Lang Yansong នាយកក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia ជាក្រុមហ៊ុនរដ្ឋ នៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែសីហា។ ក្នុងជំនួបនេះ ក្រសួងឧស្សាហកម្ម និងខេត្តលៀវនីង ប្តេជ្ញា

ពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្ម

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia នៃខេត្តលីវនីង ចំពោះការគាំទ្រផ្នែកបច្ចេកទេសក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មសម្រាប់កម្ពុជា ដោយគម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម និងគាំទ្រការរៀបចំគោលនយោបាយដែលផ្អែកលើទិន្នន័យ។

ឯកឧត្តមសង្កត់ធ្ងន់លើភាពជាម្ចាស់របស់កម្ពុជាលើប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីធានាបាននូវនិរន្តរភាពបន្ទាប់ពីការបញ្ចប់គម្រោង ព្រមទាំងសុច្ចរិតភាពទិន្នន័យក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្ថែមថា៖ “គោលដៅរបស់យើងគឺអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ តែមិនបន្ថែមបន្ទុកដល់សហគ្រាសឧស្សាហកម្មទេ ហើយប្រព័ន្ធនេះត្រូវផ្តល់ប្រយោជន៍ដល់រាជរដ្ឋាភិបាល អ្នកវិនិយោគ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។”

លោក Lang Yansong បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខេត្តលៀវនីង ក្នុងការគាំទ្រកម្ពុជា មិនត្រឹមតែលើការអភិវឌ្ឍប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់ការបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសក្នុងស្រុក ដើម្បីគ្រប់គ្រងប្រព័ន្ធផងដែរ។ លោកបានបន្ថែមថា ដោយមានការគាំទ្រពីដៃគូដូចជា China Mobile ការអភិវឌ្ឍប្រព័ន្ធនេះ នៅដំណាក់កាលបន្តបន្ទាប់ នឹងរួមបញ្ចូលទិន្នន័យកាន់តែសម្បូរបែប។

ភាគីទាំងពីរក៏បានពិភាក្សាឱកាសសហការលើការផ្ទេរបច្ចេកវិទ្យាកាន់តែទូលំទូលាយ ជាពិសេសផ្នែកស្វ័យប្រវត្តិកម្ម និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវជាមួយសាកលវិទ្យាល័យក្នុងស្រុក។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីអាទិភាពរបស់កម្ពុជា ក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ពិសេសសម្រាប់វិស័យកែច្នៃអាហារ និងកសិឧស្សាហកម្ម។ ឯកឧត្តមបានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុនលើការកែច្នៃអាហារ ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាព ដូចជាសេវារបស់មន្ទីរពិសោធន៍ជាតិដែលទទួលស្គាល់ដោយស្ថាប័ន ISO ជាដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…