跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចតេជោ៖ ប្រសិនក្រុមហ៊ុនកូកាកូឡាដកខ្លួនចេញពីកម្ពុជា នោះកម្ពុជាគឺជាអ្នកខាតបង់ ខណៈថៃជាអ្នកទទួលផល

历史原文 · 暂无当前语言译文

摘要

កាលពីយប់ថ្ងៃទី១៧ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញខ្លឹមសារថា ប្រសិនក្រុមហ៊ុនកូកាកូឡាដកខ្លួនចេញពីកម្ពុជា នោះកម្ពុជាគឺជាអ្នកខាតបង់ ខណៈថៃដែលជាសត្រូវជាអ្នកទទួលផល។ សម្តេចតេជោ បានលើកឡើងបន្ទាប់ពីប្រជាជនកម្ពុជានឹងធ្វើការពហិការមិនប្រើប្រាស់ផលិតផលកូកាកូឡាបន្តទៀតនៅតាមបណ្តាញផ្សព្វផ្សាយសង្គម។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ៖សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។ ដំបូងយើងត្រូវដឹងថាតើក្រ

កាលពីយប់ថ្ងៃទី១៧ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញខ្លឹមសារថា ប្រសិនក្រុមហ៊ុនកូកាកូឡាដកខ្លួនចេញពីកម្ពុជា នោះកម្ពុជាគឺជាអ្នកខាតបង់ ខណៈថៃដែលជាសត្រូវជាអ្នកទទួលផល។ សម្តេចតេជោ បានលើកឡើងបន្ទាប់ពីប្រជាជនកម្ពុជានឹងធ្វើការពហិការមិនប្រើប្រាស់ផលិតផលកូកាកូឡាបន្តទៀតនៅតាមបណ្តាញផ្សព្វផ្សាយសង្គម។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ៖

សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។ ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដា ដោយសារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថាទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការនិងទទួលផល។ 

ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អ៊ីនធើណែតឈប់លក់ប្រេងតែយើងបានម្ចាស់ការកាត់ផ្តាច់និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។ ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។

ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀតគឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។ សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សាដើម្បីជាប្រយោជន៍របស់យើងដែរ។ ពុកសង្ឃឹមថាវណ្ណដានិងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយកូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។ វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…