跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមលី ធុជ៖បញ្ហាមីននៅកម្ពុជាមានភាពស្មុគស្មាញខ្លាំងពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ

历史原文 · 暂无当前语言译文

ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា បញ្ហាមីននៅកម្ពុជា មានភាពស្មុគស្មាញខ្លាំង ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់រងផលប៉ះពាល់ខ្ពស់ និងមានមីនក្រាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលា និងធនធានច្រើនសម្រាប់ធ្វើការបោសសម្អាត។

ការលើកឡើងបែបនេះរបស់ឯកឧត្តម លី ធុជ ធ្វើឡើងនៅថ្ងៃទី២១ ខែសីហានេះ ពេលទទួលជួបពិភាក្សាការងារឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។

ឯកឧត្តមអនុប្រធានទី១ អាជ្ញាធរមីន  អះអាងថា កម្ពុជាកំពុងបន្តការងារបោសសម្អាតមីននេះ តាមកិច្ចការអាទិភាពដែលបានកំណត់ ជាពិសេសផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ។

ជាមួយគ្នានេះ ឯកឧត្តម Shaharuddin Onn បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន និងភាពជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ានាពេលកន្លងមក និងបានទទួលស្គាល់ថា ការបោសសម្អាតមីន គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ដើម្បីផ្តល់ដីប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម បន្ថែមថា ថ្មីៗនេះ ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ តាងនាមប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន និងជាមិត្តភក្តិល្អរបស់កម្ពុជា និងប្រទេសថៃ ម៉ាឡេស៊ី បានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងចិន ហើយម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យបទឈប់បាញ់នេះទទួលបាននិរន្តភាព និងសុខសន្តិភាពរវាងកម្ពុជា-ថៃ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ីដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ព្រមទាំងថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុននានារបស់ម៉ាឡេស៊ី ដែលបានចូលរួមគាំទ្រដល់កិច្ចការសកម្មភាពមីននាពេលកន្លងមក ក្នុងនោះរួម អង្គភាព Khmer Times សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) និងធនាគារ MayBank ជាដើម ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…