跳至正文
西哈努克省电视台 · 官方网站
登录

ទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ១២ឧសភា

历史原文 · 暂无当前语言译文

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីលើកតម្កើងវីរភាពដ៏អង់អាចនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ។ នេះបើតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលទូរទស្សន៍ KPS99 TV ប្រចាំខេត្តព្រះសីហនុ ទទួលបាននៅថ្ងៃទី២១ ខែសីហានេះ។

មាត្រា២នៃអនុក្រឹត្យបានបញ្ជាក់ថា គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល គ្រឹះស្ថានសាធារណៈ និងឯកជន និងភាគីពាក់ព័ន្ធចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជន ដើម្បីឱ្យយល់ដឹងអំពីគុណតម្លៃ និងគំរូវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជននៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ ក្រសួងសង្គមកិច្ច អតីយយុទ្ធជន និងយុវនិតីសម្បទា ត្រូវរៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…