ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ប្រមាណ ១.១ ម៉ឺនលានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនជាង ៨៨៨លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាវិញមានតម្លៃជាង១០លានដុល្លារ។
យោងតាមរបាយការណ៍ចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនទឹកប្រាក់សរុបលើសពី ៣.៦ម៉ឺនលានដុល្លារ កើនឡើង ១៦.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានទំហំទឹកប្រាក់សរុប ៣.១ម៉ឺនលានដុល្លារ។
សូមជម្រាបថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង ១៧ពាន់លានដុល្លារកើនឡើង១៦.២%។ ចំណែក ការនាំចូលទំនិញវិញមានតម្លៃជាង១៩ពាន់លានដុល្លារ កើនឡើង១៦.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែល បញ្ជាក់ថា ទំហំពាណិជ្ជកម្មដែលកម្ពុជាបានដោះដូរជាមួយប្រទេសសំខាន់ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







