跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ

历史原文 · 暂无当前语言译文

摘要

ក្រសួងមុខងារសាធារណៈកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កំពុងរៀបចំសិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី «ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» ដែលមានការចូលរួមពីតំណាងបណ្តាប្រទេសសមាជិកអាស៊ាន ទីម័រឡេស្តេ និងអាស៊ានបូក ៣ រួមទាំងមន្រ្តីរាជការកម្ពុជាផងដែរ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជារីករាយក្នុងការផ្តល់បដិសណ្ឋារកិច្ច និងបរិយាកាសល្អ ដើម្បីឱ្យប្រតិភូទាំងអស់បានចូលរួមផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទនេះ។ សិក្ខាសាលានេះក៏មានគោលបំណងពង្រឹងកិច

ក្រសួងមុខងារសាធារណៈកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កំពុងរៀបចំសិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី «ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» ដែលមានការចូលរួមពីតំណាងបណ្តាប្រទេសសមាជិកអាស៊ាន ទីម័រឡេស្តេ និងអាស៊ានបូក ៣ រួមទាំងមន្រ្តីរាជការកម្ពុជាផងដែរ។ 

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជារីករាយក្នុងការផ្តល់បដិសណ្ឋារកិច្ច និងបរិយាកាសល្អ ដើម្បីឱ្យប្រតិភូទាំងអស់បានចូលរួមផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទនេះ។ សិក្ខាសាលានេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈឱ្យកាន់តែប្រសើរឡើងផងដែរ។

សូមជម្រាបដែរថា ក្រសួងមុខងារសាធារណៈបានជូនពរដល់ប្រតិភូ និងសិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សានិងរីករាយជាមួយការស្នាក់នៅខេត្តសៀមរាប៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…