跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរដល់បេក្ខជន និងបេក្ខនារីទាំងអស់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥

历史原文 · 暂无当前语言译文

摘要

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់បេក្ខជន និងបេក្ខនារីទាំងអស់ ដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ឲ្យទទួលបានលទ្ធផលវិជ្ជមាន ដោយផ្អែកលើសមត្ថភាពពិតប្រាកដ “អ្នកចេះ គឺជាប់”។សម្តេចបានបញ្ជាក់ថា លទ្ធផលនៃការប្រឡងនេះ គឺជាផលបូកសរុបនៃការប្រាកដប្រជាព្យាយាមសិក្សារបស់សិស្សក្នុងរយៈពេលមួយឆ្នាំទាំងមូល បូករួមជាមួយការបង្រៀនពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្ន

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់បេក្ខជន និងបេក្ខនារីទាំងអស់ ដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ឲ្យទទួលបានលទ្ធផលវិជ្ជមាន ដោយផ្អែកលើសមត្ថភាពពិតប្រាកដ “អ្នកចេះ គឺជាប់”។

សម្តេចបានបញ្ជាក់ថា លទ្ធផលនៃការប្រឡងនេះ គឺជាផលបូកសរុបនៃការប្រាកដប្រជាព្យាយាមសិក្សារបស់សិស្សក្នុងរយៈពេលមួយឆ្នាំទាំងមូល បូករួមជាមួយការបង្រៀនពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនាំឲ្យសិស្សមានសមត្ថភាពប្រឡងក្នុងពេលបច្ចុប្បន្ន។

ក្រៅពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារគណៈកម្មាធិការរៀបចំការប្រឡង អាជ្ញាធររាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់ អ្នកសង្កេតការណ៍ និងអ្នកស្ម័គ្រចិត្តទាំងអស់ ឲ្យប្រកបដោយជោគជ័យ ក្នុងការបំពេញភារកិច្ចជូនជាតិ។

សម្តេចបានបន្ថែមថា ការរៀបចំប្រឡងនេះ គឺជាជំហានសំខាន់ក្នុងការបង្កើតធនធានមនុស្សបន្តវេនដែលមានគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ និងកសាងឱកាសថ្មីៗសម្រាប់អនាគតកម្ពុជាឲ្យកាន់តែរីកចម្រើន៕

ដោយ៖ KPS99TV

评论

正在加载评论…