ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ខេត្តព្រះសីហនុអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ៣០%។ ក្នុងអំឡុងពេលនេះ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ ហើយអតិបរមាអាចឡើងដល់ ១,៥០ ម៉ែត្រ។
តាមរបាយការណ៍របស់ក្រសួង សម្ពាធទាបកើតឡើងនៅសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ រួមទាំងលើរបបខ្យល់មូសុងនិរតី និងលើព្រះរាជាណាចក្រកម្ពុជា។
ឥទ្ធិពលអាកាសធាតុនេះ ក៏នឹងប៉ះពាល់ដល់ខេត្តជាប់ឆ្នេរមួយចំនួនទៀត រួមមាន កោះកុង កំពត កែប ជួរភ្នំបូកគោ និងខេត្តព្រះសីហនុ។
ដោយ៖ KPS99TV







