跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍ ទស្សនកិច្ចសិក្សាស្វែងយល់ នៅសារមន្ទីរវិទ្យុ និងទូរទស្សន៍ខេត្តយូណាន

历史原文 · 暂无当前语言译文

ទីក្រុងគុនមិញ៖ តាមការអញ្ជើញរបស់ក្រុមហ៊ុន Yunnan Media Group នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រវត្តិការបង្កើត និងការអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មាន និងឃោសនាខេត្តយូណាន រហូតដល់សព្វថ្ងៃ ដែលមានភាពទំនើប និងឆ្លងកាត់ការផ្លាស់ប្តូរទាន់សម័យ ជាពិសេសការផ្សាយផ្ទាល់ និងការផ្សាយជាភាសាបរទេសជាច្រើនក្នុងចំណោមប្រទេសអាស៊ាន។

ឯកឧត្តម FENG Junyang អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មការគណបក្សកុម្មុយនិស្តចិន ខេត្តយូណានបានអញ្ជើញទទួល និងអមដំណើរយ៉ាងកក់ក្តៅ។ ព្រមទាំងមានវត្តមានលោក LAI Yong ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តយូណាន (Yunnan Media Group) ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកជាច្រើន។

ក្នុងឱកាសនោះ លោកប្រធានស្ថានីយ៍ បានធ្វើសេចក្តីជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូអំពីប្រវត្តិ និងតួនាទីដ៏សំខាន់របស់វិទ្យុខេត្តយូណាន ចាប់តាំងពីដើមកំណើតរបស់គណបក្សកុម្មុយនិស្តចិន ការចូលរួមយ៉ាងសកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី២ និងដំណើរការអភិវឌ្ឍន៍ឆាប់រហ័សរបស់ស្ថាប័នព័ត៌មាន និងឃោសនាដ៏សំខាន់មួយ ក្នុងចំណោមស្ថាប័នមូលដ្ឋានចំបងបីរបស់សាធារណរដ្ឋប្រជាមានិតចិន។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…