跳至正文
西哈努克省电视台 · 官方网站
登录

ទូតចិន៖ក្រុមហ៊ុនទេសចរណ៍យូណាននឹងមកកម្ពុជាស្វែងយល់ពីសក្តានុពលទេសចរណ៍និងវិនិយោគ

历史原文 · 暂无当前语言译文

摘要

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍យូណាន នឹងមកទស្សនកិច្ចសិក្សាក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងការវិនិយោគ។ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តយូណាន ប្រទេសចិន។ ជាក់ស្តែង នៅថ្ងៃទី២៦ ខែសីហា ក្នុងដំណើរទស្សនកិច្ចនោះ ខេត្តយូណានបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍យូណាន នឹងមកទស្សនកិច្ចសិក្សាក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងការវិនិយោគ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តយូណាន ប្រទេសចិន។ ជាក់ស្តែង នៅថ្ងៃទី២៦ ខែសីហា ក្នុងដំណើរទស្សនកិច្ចនោះ ខេត្តយូណានបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍ជាក់ស្តែងនៃវិស័យទេសចរណ៍ ក្នុងនោះវិធានការមួយគឺការរៀបចំក្រុមហ៊ុនទេសចរណ៍យូណានមកទស្សនកិច្ចសិក្សាក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍និងការវិនិយោគក្នុងប្រទេសកម្ពុជា។

លើសពីនេះ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៥ ។ នេះបានបង្ហាញពីសក្តានុពលដ៏ខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃចិននិងកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…