跳至正文
西哈努克省电视台 · 官方网站
登录

នៅកម្ពុជាព្យុះទី១៤ថយឥទ្ធិពលទៅជាសម្ពាធទាប

历史原文 · 暂无当前语言译文

ព្យុះទី១៤ ឈ្មោះ ណងហ្វា (Nongfa) T2514 បានថយឥទ្ធិពលទៅជាសម្ពាធទាបមានឥទ្ធិពលលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ដល់ថ្ងៃទី០៣ ខែកញ្ញា នៅតាមបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេស។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់បន្ថែមថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ៥០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ ២,៥០ម៉ែត្រ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…