跳至正文
西哈努克省电视台 · 官方网站
登录

ប្រជាពលរដ្ឋក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុសប្បាយចិត្តទទួលបានផ្លូវបេតុងប្រើប្រាស់ឆាប់ៗពេលខាងមុខ

历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ ៖ ដើម្បីសម្រួលដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារចម្រុះថ្នាក់ខេត្ត-ក្រុង មន្ទីរជំនាញ អាជ្ញាធរសង្កាត់ចុះពិនិត្យ កំណត់អ័ក្ស និងដោះស្រាយផលប៉ះពាល់គម្រោងជួសជុលផ្លូវលេខ ២០២ (ក្រោយមន្ទីរពេទ្យបង្អែកចំការចេក) បំបែកពីផ្លូវលេខ២០០ ដល់ផ្លូវលេខ១០២ ស្ថិតនៅភូមិ៤ និង ផ្លូវលេខ៨១៤-៥ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសចុះពិនិត្យអ័ក្សផ្លូវទាំងពីរខ្សែអំពីផលប៉ះពាល់នេះដែរលោក ចេន រេត នាយករងរដ្ឋបាលសាលាខេត្តបានលេីកឡើងថា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានក៏ដូចជាការរីកចម្រើនអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានរៀបចំស្ថាបនាផ្លូវបេតុងតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោកក៏បានបន្ថែមថាដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវនេះឲ្យបានលឿនសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដូចជារបងឬក៏សំយាបផ្ទះរុះរើចេញនិងចូលរួមសហការជាមួយក្រុមការងារចម្រុះដើម្បីឲ្យក្រុមហ៊ុនស្ថាបនាផ្លូវបានលឿនឆាប់ ក្នុងការសម្រួលចរាចរណ៍សាធារណៈជូនប្រជាពលរដ្ឋប្រើប្រាស់បានលឿន។

ហើយលោកនាយករងរដ្ឋបាលក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមកុំដឹកលើសទម្ងន់និងចតយានយន្តមធ្យោបាយគ្រប់ប្រភេទឲ្យមានរបៀបរៀបរយដើម្បីឲ្យការធ្វើចរាចរណ៍មានភាពងាយស្រួលនិងប្រើប្រាស់បានយូរអង្វែងផងដែរ៕

អត្ថបទ ៖ ប៉ៃ សុឃីម

រូបភាព ៖ កែវ ដារ៉ា

评论

正在加载评论…