跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៦ សម្រាប់ដេញថ្លៃ គម្រោងមូលនិធិឃុំ សង្កាត់

历史原文 · 暂无当前语言译文

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា នឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៦ សម្រាប់ដេញថ្លៃ គម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៦។ អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ មានសិទ្ធិដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ អ្នកទទួលការត្រូវបានបែងចែកជា៣ប្រភេទ៖

 • ប្រភេទទី១៖ អ្នកទទួលការសំណង់ទូទៅ (សំណង់អគារ និងការងារបេតុង...។ល។)

• ប្រភេទទី២៖ អ្នកទទួលការការងារដឺ(ប្រឡាយ ទំនប់ ទ្វារទឹកខ្នាតតូច ផ្លូវដីស ផ្លូវក្រួសក្រហម លូមូល... ។ល។)

• ប្រភេទទី៣ ៖ អ្នកទទួលការឯកទេស(អ្នកទទួលការដែលមានឧបករណ៍ និងជំនាញ បច្ចេកទេសសម្រាប់ ការងារ ពិសេស ឧទាហរណ៍ អណ្តូងស្នប់... ។ល។)

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា អ្នកទទួលការត្រូវមានបុគ្គលិកបច្ចេកទេស និងសម្ភារបរិក្ខារគ្រប់គ្រាន់ ហើយត្រូវមានបទពិសោធន៍អនុវត្តគម្រោងយ៉ាងតិច ២ឆ្នាំទាក់ទងទៅនឹងប្រភេទនីមួយៗ ដែលបានស្នើសុំក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…