跳至正文
西哈努克省电视台 · 官方网站
登录

ថ្ងៃឈប់សម្រាកសម្រាប់មន្រ្តីរាជការ និយោជិតនិងកម្មករក្នុងឆ្នាំ២០២៦!

历史原文 · 暂无当前语言译文

摘要

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកជាសាធារណៈចំនួន ២១ថ្ងៃសម្រាប់មន្រ្តីរាជការ និយោជិត និងកម្មករ ដែលអនុវត្តក្នុងឆ្នាំ២០២៦ខាងមុខ។ នេះបើតាមអនុក្រឹត្យដែលមានចុះហត្ថលេខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញានេះ។បើតាមអនុក្រឹត្យ ថ្ងៃឈប់សម្រាកក្នុងឆ្នាំ២០២៦ មានត្រឹម២១ថ្ងៃ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ថ្ងៃឈប់សម្រាកមានចំនួន ២២ថ្ងៃ។ ការថយចុះនៃថ្ងៃឈប់សម្រាកចំនួន០១ថ្ងៃនេះ ដោយសារទិវាពលកម្មអន្តរជាតិ និងពិធីបុណ្យវិសាខបូ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកជាសាធារណៈចំនួន ២១ថ្ងៃសម្រាប់មន្រ្តីរាជការ និយោជិត និងកម្មករ ដែលអនុវត្តក្នុងឆ្នាំ២០២៦ខាងមុខ។ នេះបើតាមអនុក្រឹត្យដែលមានចុះហត្ថលេខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញានេះ។

បើតាមអនុក្រឹត្យ ថ្ងៃឈប់សម្រាកក្នុងឆ្នាំ២០២៦ មានត្រឹម២១ថ្ងៃ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ថ្ងៃឈប់សម្រាកមានចំនួន ២២ថ្ងៃ។ ការថយចុះនៃថ្ងៃឈប់សម្រាកចំនួន០១ថ្ងៃនេះ ដោយសារទិវាពលកម្មអន្តរជាតិ និងពិធីបុណ្យវិសាខបូជា ចំថ្ងៃតែមួយ ពោលគឺថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ដូចគ្នា។

ចំពោះថ្ងៃបុណ្យជាតិសំខាន់ៗដូចជា ពិធីបុណ្យចូលឆ្នាំថ្មី, ពិធីបុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូក ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យមន្រ្តីរាជការ និយោជិត និងកម្មករ ឈប់សម្រាកចំនួន ៣ថ្ងៃជាប់ៗគ្នា។ ចំណែក ទិវាឬព្រះរាជពិធីផ្សេងៗ សម្រាកត្រឹម ១ថ្ងៃប៉ុណ្ណោះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…