跳至正文
西哈努克省电视台 · 官方网站
登录

ឃើញសារអំពីល្បែងនិងកម្ចីឯកជនផ្ញើចូលទូរសព្ទអ្នកនៅខេត្តព្រះសីហនុ អាជ្ញាធរព្រមានមិនឱ្យដំឡើងឧបករណ៍ Fake BTS

历史原文 · 暂无当前语言译文

摘要

ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS អាជ្ញាធរខេត្តព្រះសីហនុ បានហាមម្ចាស់សណ្ឋាគារ កាស៊ីណូមិនឱ្យដំឡើងឧបករណ៍នេះនៅលើរថយន្ត និងលើអគារជាដាច់ខាត។ ក្នុងន័យនេះ អាជ្ញាធរបានព្រមានម្ចាស់សណ្ឋាគារ និងកាស៊ីណូឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ចំពោះករណីបានដំឡើងឧបករណ៍នេះរួច និងត្រូវប្រគល់ឧបករណ៍ទាំងនោះជូនអាជ្ញាធរមានសមត្ថកិច្ច។អាជ្ញាធរខេត្តក៏បានបញ្ជាឱ្យគ្រប់ក្រុមហ៊ុននិងតំណាងនាំចូលទាំងអស់បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយឧប

ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS អាជ្ញាធរខេត្តព្រះសីហនុ បានហាមម្ចាស់សណ្ឋាគារ កាស៊ីណូមិនឱ្យដំឡើងឧបករណ៍នេះនៅលើរថយន្ត និងលើអគារជាដាច់ខាត។ ក្នុងន័យនេះ អាជ្ញាធរបានព្រមានម្ចាស់សណ្ឋាគារ និងកាស៊ីណូឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ចំពោះករណីបានដំឡើងឧបករណ៍នេះរួច និងត្រូវប្រគល់ឧបករណ៍ទាំងនោះជូនអាជ្ញាធរមានសមត្ថកិច្ច។

អាជ្ញាធរខេត្តក៏បានបញ្ជាឱ្យគ្រប់ក្រុមហ៊ុននិងតំណាងនាំចូលទាំងអស់បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយឧបករណ៍នេះដោយគ្មានការអនុញ្ញាត ខណៈអាជ្ញាធរបានអំពាវនាវដូច្នេះ៖ «សូមរាយការណ៍មកនិយ័តករទូរគមនាគមន៍កម្ពុជា តាមទូរសព្ទ៖ ៦៧៨៩ ឬមកមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រះសីហនុតាមទូរសព្ទលេខ ០១២ ៩៧៨ ៨១៥ និង០១៦ ៦៩៦ ២៧០ ក្នុងករណីមានព័ត៌មានអំពីការនាំចូល លក់ចែកចាយ និងការដំឡើងឧបករណ៍ Fake BTS»។

ការព្រមានដូច្នេះដោយសារកន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុបានពិនិត្យឃើញថាមានអំពើមិនប្រក្រតីនៃការផ្ញើសារខ្លីអំពីល្បែងស៊ីសង កម្ចីឯកជន និងសាររំខានផ្សេងៗចូលទៅទូរសព្ទរបស់អ្នកប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ។ ក្នុងន័យនេះ អាជ្ញាធរបានណែនាំឱ្យសាធារណជន កុំបើកមើល ឬឆ្លើយតបសារទាំងនោះ ជាពិសេសត្រូវជៀសវាងដាច់ខាតការចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



评论

正在加载评论…