跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា

历史原文 · 暂无当前语言译文

នាព្រឹកថ្ងៃ០៨ ខែកញ្ញា ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅសាលប្រជុំនៃទីស្ដីការក្រសួង ដើម្បីពិនិត្យលើកិច្ចដំណើរការនិងការគ្រប់គ្រងរបស់ស្ថាប័ន។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍សម្រាប់ការតម្រង់ទិសកិច្ចការកែទម្រង់ និងការគ្រប់គ្រងឱ្យកាន់តែប្រសើរ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបញ្ជាក់លើសារៈសំខាន់នៃការរក្សាវិន័យ សាមគ្គីភាព និងឯកភាពក្នុងស្ថាប័ន ព្រមទាំងអនុវត្តការងារដោយស្មារតីម្ចាស់ការ ទទួលខុសត្រូវខ្ពស់ និងផ្អែកលើមូលដ្ឋានច្បាប់ ដើម្បីឱ្យស្ថាប័នអាចសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាពលរដ្ឋ។

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល មានតួនាទីសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ អភិរក្ស និងអភិវឌ្ឍធនធានទឹកក្នុងអាងទន្លេមេគង្គ ព្រមទាំងជាអង្គភាពសម្របសម្រួលជាតិ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ដើម្បីអភិវឌ្ឍធនធានទឹកប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍ជាតិ ប្រជាជន និងកិច្ចសន្តិភាពក្នុងតំបន់។

ដោយ៖ KPS99TV

评论

正在加载评论…