跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារបកស្រាយអំពីកិច្ចការដោះស្រាយជម្លោះព្រំដែន បន្ទាប់ពីមានការជជែកលើបណ្តាញសង្គម

历史原文 · 暂无当前语言译文

摘要

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញសារបកស្រាយបន្ទាប់ពីមានការជជែកពិភាក្សានានានៅលើបណ្តាញសង្គមដែលមានការចោទសំណួរមួយចំនួន បង្កភាពស្រពិចស្រពិលពាក់ព័ន្ធនឹងការដោះស្រាយជម្លោះតាមព្រំដែន។ ក្នុងសាររបស់ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖១. អំពីការស្ងាត់ស្ងៀមរបស់រាជរដ្ឋាភិបាលរដ្ឋាភិបាលមិនមែនស្ងៀមឡើយ ប៉ុន្តែបានរៀបចំយន្តការផ្សព្វផ្សាយពត៌មានជាប្រចាំតាមរយៈអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទ

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញសារបកស្រាយបន្ទាប់ពីមានការជជែកពិភាក្សានានានៅលើបណ្តាញសង្គមដែលមានការចោទសំណួរមួយចំនួន បង្កភាពស្រពិចស្រពិលពាក់ព័ន្ធនឹងការដោះស្រាយជម្លោះតាមព្រំដែន។ ក្នុងសាររបស់ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖

១. អំពីការស្ងាត់ស្ងៀមរបស់រាជរដ្ឋាភិបាល

រដ្ឋាភិបាលមិនមែនស្ងៀមឡើយ ប៉ុន្តែបានរៀបចំយន្តការផ្សព្វផ្សាយពត៌មានជាប្រចាំតាមរយៈអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាស្ថិរភាពពត៌មាន និងការយល់ឃើញរបស់សាធារណជន។

២. អំពីបទឈប់បាញ់ និងការដកថយកងទ័ព

រដ្ឋាភិបាលមិនធ្លាប់បានបញ្ជារឲ្យកងទ័ពដកថយក្រោយពីមានបទឈប់បាញ់ឡើយ។ កិច្ចចរចារដែលធ្លាប់មានក៏មិនបានកំណត់ឲ្យភាគីណាមួយដកថយពីទីតាំងនោះទេ។

៣. អំពីការចរចារព្រំដែន និងការផ្លាស់ប្តូរដី

មិនមានការចរចារណាមួយដែលភ្ជាប់នឹងការផ្លាស់ប្តូរដីឡើយ។ កិច្ចប្រជុំទាំងអស់ រួមទាំងប្រជុំពិសេស និងកិច្ចប្រជុំថ្នាក់ GBC និង RBC សុទ្ធតែមានការផ្សព្វផ្សាយជាសាធារណៈ។ កម្ពុជាបន្តប្រកាន់យកសន្តិវិធី តាមរយៈគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។

៤. អំពីការគាំទ្រដល់កងទ័ពជួរមុខ

រដ្ឋាភិបាលមិនដែលបោះបង់កងទ័ពនោះឡើយ។ ការគាំទ្រតែងតែមានតាមប្រព័ន្ធផ្លូវការទោះបីមិនមានការផ្សព្វផ្សាយជាសាធារណៈក៏ដោយ។ ជាមួយគ្នានេះដែរ សម្តេចបានធ្វើការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រកងទ័ពជួរមុខដោយឧបត្ថម្ភសម្ភារៈ និងស្បៀងបន្ថែម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងពេលលំបាកនេះ ប្រជាពលរដ្ឋគួរតែរួមគ្នារក្សាសាមគ្គី និងជឿទុកចិត្តលើរដ្ឋាភិបាលដែលកំពុងខិតខំដោះស្រាយបញ្ហាដើម្បីអោយបានឆាប់រហ័ស និងមានប្រសិទ្ធភាពសម្រាប់ប្រយោជន៍ជាតិ និងប្រជាជន។

ដោយ៖ KPS99TV

评论

正在加载评论…