跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុបន្តមានភ្លៀងធ្លាក់ពីតិចទៅមធ្យមខណៈរលកសមុទ្រមានកម្ពស់ដល់២ម៉ែត្រដល់ថ្ងៃ១៣កញ្ញា

历史原文 · 暂无当前语言译文

មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយដែលនាំឱ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យមក្នុងកម្រិត៨០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ដល់២ម៉ែត្រ ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា។

បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្ត បានបញ្ជាក់ថា «ខេត្តព្រះសីហនុ មានសីតុណ្ហភាពអប្បបរមា ២៦អង្សាសេ និងអតិបរមា ២៨អង្សាសេ ខ្យលបក់មកពីទិសបស្ចិម មានល្បឿនពី២ម៉ែត្រ/វិនាទីទៅ៥ម៉ែត្រ/វិនាទី។ លើសពីនេះ ក៏មានភ្លៀងផ្គររន្ទះពីតិចទៅមធ្យមភវនីយភាព ៨០ភាគរយ និងរលកសមុទ្រមានកម្ពស់ពី១ម៉ែត្រទៅ២ម៉ែត្រ»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…