跳至正文
西哈努克省电视台 · 官方网站
登录

ការចែកប័ណ្ឌកម្មសិទ្ធិធ្លីជូនពលរដ្ឋ គឺជាដំណើរឆ្ពោះទៅបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេសកម្ពុជា

历史原文 · 暂无当前语言译文

摘要

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះ ក្នុងនាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមនឹងព្យាយាមបញ្ចប់បញ្ហាវិវាទដីធ្លីទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋតាមរយៈយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបញ្ជៀសបានពីក្រុមឈ្លៀតឱកាសយកលេសបញ្ហាដីធ្លីជាឈ្នាន់នយោបាយផ្សេងៗរបស់ក្រុមអគតិមួយចំនួន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងដូចនេះនៅក្នុងពីធីខេត្តកែប រៀបចំអបអរសាទរចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះ ក្នុងនាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមនឹងព្យាយាមបញ្ចប់បញ្ហាវិវាទដីធ្លីទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋតាមរយៈយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបញ្ជៀសបានពីក្រុមឈ្លៀតឱកាសយកលេសបញ្ហាដីធ្លីជាឈ្នាន់នយោបាយផ្សេងៗរបស់ក្រុមអគតិមួយចំនួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងដូចនេះនៅក្នុងពីធីខេត្តកែប រៀបចំអបអរសាទរចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយជូនប្រជាពលរដ្ឋនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ភូមិទួលសាងាំ ភូមិអង្កោល និងភូមិចំការបី ស្រុកដំណាក់ចង្អើរ នាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥។

ពិធីនេះធ្វើឡើងក្រោមការចូលរួមពី ឯកឧត្តម ចម ប្រសិទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកែប និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់  ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ក្នុងឱកាសនោះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ការចែកបណ្ណជូនពលរដ្ឋនាពេលនេះជាជោគជ័យមួយរបស់រដ្ឋបាលខេត្តកែបក្នុងការឈានទៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងក្លាយជាខេត្តទី១ក្នុងការបញ្ចប់ការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងចំណោមរាជធានីខេត្តទាំងអស់។

ឯកឧត្តមអភិបាលបានបន្ថែមថា ក្រោយបញ្ចប់ពិធីនេះទៅ សូមប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅទំនាក់ទំនងជាមួយមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដើម្បីទទួលបានបណ្ណកម្មសិទ្ធិរៀងរាល់ម៉ោងធ្វើការ។ ទន្ទឹមនឹងនោះដែរសូមឲ្យមន្ត្រីពាក់ព័ន្ធក្នុងការផ្តល់សេវាត្រូវបង្ករលក្ខណៈល្អ និងបំរើសេវាជូនប្រជពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែបបានឲ្យដឹងថា ក្បាលដីរុបនៅទូទាំងខេត្តកែបគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ មានចំនួន ៥៤.១០៧ក្បាលដី ក្នុងនោះបណ្ណដែលបានចែកដល់ដៃប្រជាពលរដ្ឋមានចំនួន ៣០.៥៦៦បណ្ណ ហើយបណ្ណដែលត្រូវចែកបន្តមានចំនួន ១២.៤៥៣ បណ្ណ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…