跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា អំពាវនាវឱ្យថៃដោះលែងវីរកងទ័ព១៨នាក់វិលត្រឡប់មកប្រទេសជាបន្ទាន់

历史原文 · 暂无当前语言译文

ថ្ងៃនេះ គឺជាថ្ងៃទី៤៥ហើយដែលវីរកងទ័ពកម្ពុជាចំនួន១៨រូបត្រូវបានកងយោធាថៃចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវជាថ្មីដល់ភាគីថៃឱ្យពិចារណាដោះលែងកងទ័ពទាំង១៨រូប ឱ្យបានឆាប់រហ័ស និងឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារវិញដោយសុវត្ថិភាពស្របតាមច្បាប់ និងកាតព្វកិច្ចមនុស្សធម៌អន្តរជាតិ។

តាមការបញ្ជាក់រដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកំពុងប្រើប្រាស់គ្រប់យន្តការដោយមិនអស់ការខិតខំដើម្បីជំរុញឱ្យមានដំណោះស្រាយ និងឲ្យកងទ័ពទាំង១៨នាក់ត្រូវបានដោះលែងវិលត្រឡប់មកប្រទេសកម្ពុជាវិញឲ្យបានឆាប់រហ័សជាទីបំផុត។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…