跳至正文
西哈努克省电视台 · 官方网站
登录

ព្យាករណ៍អាកាសធាតុ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ២០២៥

历史原文 · 暂无当前语言译文

ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តព្រះសីហនុនឹងមានអាកាសធាតុពពកច្រើន និងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

តាមការព្យាករណ៍ សីតុណ្ហភាពអប្បបរមានឹងស្ថិតនៅប្រហែល ២៣អង្សាសេ ខណៈអតិបរមាឡើងដល់ប្រមាណ ៣៥អង្សាសេ។ ខ្យល់នឹងបក់មកពីទិសនិរតី និងទិសអាគ្នេយ៍ដោយមានល្បឿនមធ្យម។

ក្រសួងបានបញ្ជាក់ថា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់សមុទ្រ រលកអាចមានកម្ពស់ពី ០,៥០ ម៉ែត្រ ដល់ ១,៥០ ម៉ែត្រ។

ក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវទឹកប្រុងប្រយ័ត្នជាពិសេសអ្នកនេសាទ និងអ្នកដំណើរតាមទូក ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាន។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…