跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនបារាំងប្រមាណ ៣០ មកកម្ពុជា ស្វែងយល់ឱកាសវិនិយោគថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

历史原文 · 暂无当前语言译文

摘要

នៅថ្ងៃទី ១២ ខែកញ្ញា ២០២៥ យោងតាមស្ថានទូតបារាំងប្រចាំកម្ពុជា គណៈប្រតិភូក្រុមហ៊ុនបារាំងធំៗប្រមាណ ៣០ បានមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ និងពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។គណៈប្រតិភូខាងលើដឹកនាំដោយលោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Sidos-Vicat, ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅបរទេស (CCEF) និងជាសហប្រធានគណៈកម្មាធិការអឺរុប និងសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងលោក ហ្វ្រងស៊័រ ក័របាំង ជាអនុ

នៅថ្ងៃទី ១២ ខែកញ្ញា ២០២៥ យោងតាមស្ថានទូតបារាំងប្រចាំកម្ពុជា គណៈប្រតិភូក្រុមហ៊ុនបារាំងធំៗប្រមាណ ៣០ បានមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ និងពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

គណៈប្រតិភូខាងលើដឹកនាំដោយលោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Sidos-Vicat, ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅបរទេស (CCEF) និងជាសហប្រធានគណៈកម្មាធិការអឺរុប និងសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងលោក ហ្វ្រងស៊័រ ក័របាំង ជាអនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ និងតំណាងពិសេសរដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។

គណៈប្រតិភូបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម កែវ រតនៈ, រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត, រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានគោលបំណងផ្លាស់ប្ដូរយោបល់អំពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្យានានា ក្នុងវិស័យសំខាន់ៗដែលក្រុមហ៊ុនបារាំងមានចំណេះ និងជំនាញ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…