跳至正文
西哈努克省电视台 · 官方网站
登录

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទឹកប្រាក់១២,៦ពាន់លានដុល្លារកើន២៦ភាគរយក្នុងពេល៨ខែ

历史原文 · 暂无当前语言译文

គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ចំនួន ១២,៦ពាន់លានដុល្លារ កើនឡើង ២៦%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ក្នុងនោះ កម្ពុជានាំចេញទៅចិនចំនួនជាង ១ ពាន់លានដុល្លារ ធ្លាក់ចុះ ៨% ចំណែកចិននាំចូលមកវិញមានទំហំ ១១,៦ ពាន់លានដុល្លារ កើនឡើង ៣០%។ តួលេខនេះ បង្ហាញថា រយៈពេល ៨ខែឆ្នាំនេះ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនជាង ១០,៥ពាន់លានដុល្លារ។

បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ទំនិញកម្ពុជានាំទៅប្រទេសចិនភាគច្រើន គឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។ ចំណែកទំនិញដែលប្រទេសចិននាំមកកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ១៥,១៨ពាន់លានដុល្លារ កើនឡើង ២៣,៨% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិនមានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤% និងទំនិញចិននាំចូលមកកម្ពុជាវិញ មានតម្លៃ ១៣,៤៣ពាន់លានដុល្លារ កើនឡើង ២៤,៦%៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…