跳至正文
西哈努克省电视台 · 官方网站
登录

ចំណូលមធ្យមពលរដ្ឋខេត្តព្រះសីហនុកើនដល់ ៥ ៥៧៩,៣ ដុល្លារអាមេរិកនៅឆ្នាំ២០២៤

历史原文 · 暂无当前语言译文

នៅឆ្នាំ២០២៤ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) សម្រាប់ពលរដ្ឋខេត្តព្រះសីហនុបានកើនដល់ ៥ ៥៧៩,៣ ដុល្លារអាមេរិក។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុលើកឡើងនៅក្នុងកម្មវិធីបង្ហាញពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។

លោក ឡុង ឌីម៉ង់ បានថ្លែងបន្តថា ជាមួយកំំណើនចំណូលពលរដ្ឋ អត្រាភាពក្រីក្ររបស់ពលរដ្ឋក្នុងខេត្តបានធ្លាក់ចុះមកនៅត្រឹម ១,០៩% នៅឆ្នាំ២០២៤។ បន្ថែមពីនេះ ផលិតផលសរុបក្នុងខេត្តមានចំនួន ១ ៣២៩,៦ លានដុល្លារអាមេរិក និងសេដ្ឋកិច្ចមានអត្រាកំណើន ៥%។

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជាស្ថិតនៅផ្នែកនិរតីនៃប្រទេស។ ខេត្តព្រះសីហនុជាស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលគ្របដណ្តប់លើខេត្តទាំង ៤ ដែលរួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។

ខេត្តព្រះសីហនុ គឺជាច្រកចេញចូលអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារមានប្រព័ន្ធគមនាគមន៍គ្រប់ប្រភេទ ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស (កំពង់ផែអន្តរជាតិ ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿន ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ។

ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្ម (ដាំដំណាំ ចិញ្ចឹមសត្វ វារីវប្បកម្ម) មានប្រមាណ ១៧,២០% ឧស្សាហកម្ម (រ៉ែ កម្មន្តសាល អគ្គីសនី ទឹកស្អាត សំណង់) មានចំនួន ១,៤០% និងសេវាកម្ម (លក់ដុំ-លក់រាយ ដឹកជញ្ជូន និង ឃ្លាំងស្តុក សណ្ឋាគារ និងភោជនីយដ្ឋាន ព័ត៌មាន និងទូរគមនាគមន៍ អចលនវត្ថុ ជំនាញវិជ្ជាជីវៈ និងការស្រាវជ្រាវ វិទ្យាសាស្ត្រ រដ្ឋបាលសាធារណៈ អប់រំ សុខាភិបាល សេវាកម្មផ្សេងៗ) មានចំនួន ៨១,៤០%៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…