(សៀមរាប)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជានៅប្រាសាទអង្គរវត្ត (អង្គរតូច) ដែលត្រូវបានគេហៅថា ជាដួងព្រលឹងនៃជាតិកម្ពុជា។
ក្នុងពិធីនេះ មានការចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមន្ត្រីរាជការជាច្រើន។
ពិធីបួងសួងចម្រើនសេចក្តីសុខ ត្រូវបានរៀបចំចេញជា៥កម្មវិធី នៅតាមទីតាំងចម្បង៣កន្លែង ដោយរួមមាន៖
- កម្មវិធីទី១៖ ពិធីថ្វាយបង្គំព្រះអង្គចេកព្រះអង្គចម និងរូបសំណាក់លោកយាយទេព នៅខាងមុខព្រះរាជដំណាក់ ក្នុងក្រុងសៀមរាបអង្គរ។ ក្នុងឱកាសនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រគេន
ទេយ្យទានដល់ព្រះសង្ឃ និងឧទ្ទិសកុសលជូនដល់បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធវីរៈជនពលី។ - កម្មវិធីទី២៖ ពិធីបួងសួង និងថ្វាយបង្គំ នៅអភិរក្សអង្គរ ដោយមានពិធីថ្វាយបង្គំព្រះអង្គកងជុំ លោកតាដំបងដែក មេទ័ពធំ ព្រះអង្គគោកធ្លក និងព្រះអង្គជុំ។
- កម្មវិធីទី៣៖ ពិធីបួងសួងនៅប្រាសាទអង្គរតូច តាមច្រកខាងកើត ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយបង្គំព្រះអង្គរាជ ព្រះនាងលក្ម្សី និងព្រះអង្គរយ។
- កម្មវិធីទី៤៖ ពិធីថ្វាយបង្គំព្រះអង្គបាកាន នៅកំពូលប្រាសាទអង្គរវត្ត។
- កម្មវិធីទី៥៖ ពិធីថ្វាយបង្គំព្រះអង្គពេជ្រ។
ពិធីបួងសួងចម្រើនសេចក្តីសុខនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ខ្ពង់ខ្ពស់ និងដោយជោគជ័យ រួមមានការចូលរួមសក្ការបូជាពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ


















