跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌទី៩នៅវត្តគីរីជលសារកោះរ៉ុង

历史原文 · 暂无当前语言译文

摘要

(ខេត្តព្រះសីហនុ)៖ ក្នុងឱកាសវេនកាន់បិណ្ឌទី៩នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវីវជនស្នេហាជាតិ លោកឧកញ៉ា ឬទ្ធី រស្មី សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ-KPS99TV និងសហការីបានអញ្ជើញចូលរួមវេនកាន់បិណ្ឌទី៩ ជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ រួមជាមួយប្រធាន អនុប្រធានមន្ទីរអង្គភាព អភិបាលក្រុង និងពុទ្ធបរិស័ទចំណុះជើងវត្តនៅវត្តគីរីជលសារកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង

(ខេត្តព្រះសីហនុ)៖ ក្នុងឱកាសវេនកាន់បិណ្ឌទី៩នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវីវជនស្នេហាជាតិ លោកឧកញ៉ា ឬទ្ធី រស្មី សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ-KPS99TV និងសហការីបានអញ្ជើញចូលរួមវេនកាន់បិណ្ឌទី៩ ជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ រួមជាមួយប្រធាន អនុប្រធានមន្ទីរអង្គភាព អភិបាលក្រុង និងពុទ្ធបរិស័ទចំណុះជើងវត្តនៅវត្តគីរីជលសារកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងផងដែរថា ពិធីបុណ្យកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋកម្ពុជា ប្រារព្ធតំាងពីបុរាណកាលមកដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនញាតិកាទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងវីរៈជនស្នេហាជាតិ សូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយដែលប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ បាននាំគ្នាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ណាស់ និងមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតទីឆ្ងាយទៅកាន់ស្រុកកំណើត និងតាមបណ្តាវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបានជួបជុំបងប្អូនសាច់ញ្ញាតិ ដើម្បីធ្វើបុណ្យទានសម្តែងនូវកតញ្ញូតាធម៌ជូនចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី និងលើកកម្ពស់អរិយធម៌ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវក៏បាននាំយកសម្ភារៈទ័យទាន និងបច្ច័យប្រគេនព្រះសង្ឃវត្តវត្តគីរីជលសារកោះរ៉ុង រួមមាន អង្ករ -មី ទឹកត្រី ទឹកស៊ីអ៊ីវ -ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ -ចង្ហាន់បិណ្ឌបាត និងបច្ច័យដើម្បីកសាងសមិទ្ធិផលក្នុងវត្ត និងបច្ច័យជូនដល់អាចារ្យគណៈកម្មការ យាយជីតាជីក្នុងវត្តផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…