跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុប្រកាសស្វាគមន៍ទេសចរមកលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌ

历史原文 · 暂无当前语言译文

摘要

«សូមស្វាគមន៍សម្រាប់ដំណើរកម្សាន្តមកកាន់ខេត្តព្រះសីហនុ នាឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ និងទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣២ខាងមុខនេះ»។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ខណៈសន្តិសុខ និងសុវត្ថិភាពត្រូវបានធានាដោយកងកម្លាំងមានសមត្ថកិច្ច។ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតអមដោយខ្សាច់សក្បុស និងខ្យល់អាកាសបរិសុទ្ធសម្រាប់ភ្ញៀវទេសចរមកសម្រាកលំហែកម្សាន្តដ៏ពេញនិយម។ ក្រៅពីតំបន់ឆ្នេរ ខេត្ត ក៏មានកោះតូច-ធំ ដែលពោរពេញដោយសក្តានុពលទេសចរណ៍ចំនួន៣២

«សូមស្វាគមន៍សម្រាប់ដំណើរកម្សាន្តមកកាន់ខេត្តព្រះសីហនុ នាឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ និងទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣២ខាងមុខនេះ»។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ខណៈសន្តិសុខ និងសុវត្ថិភាពត្រូវបានធានាដោយកងកម្លាំងមានសមត្ថកិច្ច។

ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតអមដោយខ្សាច់សក្បុស និងខ្យល់អាកាសបរិសុទ្ធសម្រាប់ភ្ញៀវទេសចរមកសម្រាកលំហែកម្សាន្តដ៏ពេញនិយម។ ក្រៅពីតំបន់ឆ្នេរ  ខេត្ត ក៏មានកោះតូច-ធំ ដែលពោរពេញដោយសក្តានុពលទេសចរណ៍ចំនួន៣២ និងមានផ្ទៃក្រឡាជាង១៦២គីឡូម៉ែត្រ មានឆ្នេរសមុទ្រប្រវែង ១៧៥,៨គីឡូម៉ែត្រ។

បណ្តាតំបន់ទេសចរណ៍តាមឆ្នេរ និងកោះដែលមានអំណោយផលពីធម្មជាតិទាំងនោះ រួមមាន៖ ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសុខាកោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ និងកោះពស់ជាដើម។ ទន្ទឹមនឹងមានសក្ដានុពលពីធម្មជាតិបែបនេះ ខេត្តព្រះសីហនុ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ និងការស្ថាបនាផ្លូវចំនួន៣២ខ្សែក្នុងខេត្តសម្រាប់រួមចំណែកជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមដែរ។

ក្រៅពីតំបន់ឆ្នេរ និងកោះ ខេត្តនេះ ក៏នៅមានរមណីដ្ឋានទេសចរណ៍ចំនួន១១កន្លែងបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត និងលំហែកាយដែលមានទេសភាពស្រស់ស្អាតគួរជាទីគយគន់។ ក្នុងនោះរួមមាន៖ រមណីយដ្ឋានទឹកធ្លាក់គីរីរម្យ ជាប្រភេទអេកូទេសចរណ៍, សហគមន៍ព្រៃឈើធម្មជាតិថ្មរូង ជាប្រភេទអេកូទេសចរណ៍ ស្ថិតនៅស្រុកកំពង់សិលា, រមណីយដ្ឋានដូនម៉ៅពេជ្រនិល ជារមណីយដ្ឋានកែច្នៃ ស្ថិតនៅស្រុកកំពង់សិលា។

បន្ថែមពីនេះ ក៏មានរមណីរដ្ឋានពិកនិក ប្រភេទកែច្នៃ ស្ថិតនៅស្រុកកំពង់សិលា, ស្ទឹងប៉ូតាតាំ ជាប្រភេទធម្មជាតិ ស្ថិតនៅស្រុកព្រៃនប់, ល្បាក់ទឹកព្រៃនប់ ជាប្រភេទធម្មជាតិកែច្នៃ ស្ថិតនៅ ស្រុកព្រៃនប់, ឧទ្យានជាតិព្រះសីហនុរាម ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅស្រុកព្រៃនប់, រមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់ ជារមណីយដ្ឋានធម្មជាតិកែច្នៃ ស្ថិតនៅស្រុកព្រៃនប់, រមណីដ្ឋានក្បាលឆាយ ជាប្រភេទធម្មជាតិ ស្ថិតនៅសង្កាត់លេខ១, រមណីយដ្ឋានឆ្នេរថ្មយក្ស ជាប្រភេទធម្មជាតិកែច្នៃ ស្ថិតនៅស្រុកស្ទឹងហាវ និងសហគមន៍អេកូទេសចរណ៍ព្រែកតាសុក ជាប្រភេទធម្មជាតិកែច្នៃ ស្ថិតនៅក្រុងកោះរ៉ុង៕

ដោយ៖ ង៉ែត ពិសាន្ត

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

评论

正在加载评论…