លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖២៨ សីហា ២០២៥ គ្រោងប្រកាសនៅថ្ងៃទី២០ ខែកញ្ញានេះ នៅតាមមណ្ឌលសំណេរនៃរាជធានីខេត្តទាំង២៥ទូទាំងប្រទេស។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនចំនួនជាង១២ម៉ឺននាក់ (១២២,៤៧៣នាក់) បានប្រឡងជាប់បាក់ឌុប ត្រូវជា ៨៤,៥៦ភាគរយនៃចំនួនបេក្ខជនមកប្រឡង។
ក្នុងចំណោមបេក្ខជនប្រឡងជាប់ជាង១២ម៉ឺននាក់នេះ មានបេក្ខជននិទ្ទេសA ចំនួន ៣,០០៣នាក់, និទ្ទេស B ចំនួន ៩,៩០១នាក់, និទ្ទេស C ចំនួន ២៨,៨០១នាក់, និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ និងនិទ្ទេស E ចំនួន ៣៤,៩០៩នាក់។ នេះបើតាមក្រសួងអប់រំបញ្ជាក់បន្ថែម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



