跳至正文
西哈努克省电视台 · 官方网站
登录

កិច្ចពិភាក្សាសំខាន់ៗចំនួន៤ដែលគណៈប្រតិភូខេត្តព្រះសីហនុ និងទីក្រុងណាននីន ផ្លាស់ប្តូរយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

历史原文 · 暂无当前语言译文

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោក ហ៊ូវ កាំង អភិបាលក្រុងណាននីន បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងមិត្តភាព លើការងារសំខាន់ៗចំនួន៤ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិននៅក្នុងឱកាសនៃការចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២។

១- ការផ្សព្វផ្សាយជំរុញអ្នកវិនិយោគនៅខេត្តព្រះសីហនុ

២- ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនវិនិយោគ និងទេសចរណ៍

៣- ជំរុញការផ្លាស់ប្តូរបច្ចេកវិទ្យា វិទ្យាសាស្រ្ត សញ្ញាសប្បនិម្មិតក្នុងវិស័យអប់រំ ឧស្សាហកម្ម និងទេសចរណ៍

៤- ពង្រឹងទំនាក់ទំនងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌ ជាដើម។

លោក មីន កុម្ភៈ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចំពោះ លោកអភិបាលក្រុងណាននីន និងថ្នាក់ដឹកនាំក្រុងណាននីងផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលក្រុងណាននីង មានចំណាប់អារម្មណ៍ ចំពោះកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងខេត្ត-ក្រុងទាំងពីរ លោកនឹងរៀបចំពេលវេលា សមស្របដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ដែលជាមិត្តភ័ក្រ្ត ហើយលោកបានផ្ញើការសួរសុខទុក្ខជូនឯកឧត្តមអភិបាល ដោយក្តីនឹករលឹកពីចម្ងាយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…