跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយគរុសិស្ស ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ

历史原文 · 暂无当前语言译文

摘要

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានកោតសសើរ និងវាយតំលៃចំពោះប្អូនៗសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ បានចូលជាមួយរដ្ឋបាលខេត្ត ស្របពេលដែលព្រំដែនយើងមានភាពតានតឹងជាមួយភាគីថៃ ហើយប្អូនៗបានចូលរួមយ៉ាងសកម្ម ក្នុងការប្រមូលអំណោយមនុស្សធម៌ពីសប្បុរសជន និងប្រជាជននៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក ដោយបានប្រើប្រាស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី នៅជួរក្រោយ យកទៅឧបត្ថម្ភសមភូមិមុខ ទាំងនេះជាការលើកទឹកច

ខេត្តព្រះសីហនុ ៖  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានកោតសសើរ និងវាយតំលៃចំពោះប្អូនៗសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ បានចូលជាមួយរដ្ឋបាលខេត្ត ស្របពេលដែលព្រំដែនយើងមានភាពតានតឹងជាមួយភាគីថៃ ហើយប្អូនៗបានចូលរួមយ៉ាងសកម្ម ក្នុងការប្រមូលអំណោយមនុស្សធម៌ពីសប្បុរសជន និងប្រជាជននៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក ដោយបានប្រើប្រាស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី នៅជួរក្រោយ យកទៅឧបត្ថម្ភសមភូមិមុខ  ទាំងនេះជាការលើកទឹកចិត្តគ្នាទៅវិញទៅមក។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានលើកឡើងដូច្នេះក្នុងឱកាសលោកអញ្ជើញ សំណេះសំណាលជាមួយគរុសិស្ស ក្នុងពិធីបុណ្យភ្ជំបិណ្ឌនេះដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ និងមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលដោយគូសបញ្ជាក់ថា ប្អូនៗជាគរុសិស្សនៅពេលនេះ ក៏ហើយនៅថ្ងៃខាងមុខប្អូនៗនឹងក្លាយជាលោកគ្រូ អ្នកគ្រូ ដែលជាធនធានគ្រឹះក្នុងការបណ្តុះបណ្តាលបន្តវេនទៅដល់យុវជនរបស់យើង។ ហើយសូមអគុណប្អូនៗដែលបានចូលរួមព្រឹត្តការពិព័ណកីឡា ចូលរួមរត់ប្រណាំង  និងការជិះកង់ ព្រោះគីឡានាំមកនូវសុខភាព កីឡាផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តរបស់យើងកាន់តែទូលំទូលាយលើឆាកអន្តរជាតិ។

ឯកឧត្តម អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចង់បានព្រំដែនមួយ ដែលជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងព្រំដែនមួយដែលមានការអភិវឌ្ឍន៍ ។

នាឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បាននាំយកថវិកាជូនគរុសិស្ស ៦១នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ២៦នាក់ ក្នុងពិធីបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌ ក្នុងម្នាក់ថវិកា ៥០ម៉ឺនរៀល ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…