跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបក្រុមគ្រួសារវីរកងទ័ពកម្ពុជា ១៨រូប បញ្ជាក់ការប្តេជ្ញារបស់រាជរដ្ឋាភិបាលព្យាយាមដោះលែងឱ្យបានឆាប់រហ័ស

历史原文 · 暂无当前语言译文

នៅរសៀលថ្ងៃសុក្រ ទី១៩ កញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានចាប់ខ្លួន។

ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រីបានសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មតាមគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត និងសុវត្ថិភាពរបស់កងកម្លាំងទាំង ១៨នាក់។

រដ្ឋាភិបាលក៏កំពុងព្យាយាមយ៉ាងអស់ពីសមត្ថភាព ដើម្បីឱ្យការដោះលែងកងកម្លាំងកម្ពុជាទាំងអស់នោះអាចប្រព្រឹត្តទៅបានឆាប់តាមដែលអាចធ្វើទៅបាន។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…