跳至正文
西哈努克省电视台 · 官方网站
登录

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញថ្លែងសុន្ទរកថា នៅវេទិកាប៉េកាំងសៀងសាន លើកទី១២ ក្រោមប្រធានបទសន្តិភាពតំបន់

历史原文 · 暂无当前语言译文

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃវេទិកាប៉េកាំងសៀងសាន លើកទី១២ (The 12th Beijing Xiangshan Forum) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងសុន្ទរកថាក្រោមប្រធានបទ “ការកសាងសន្តិភាពក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចពិគ្រោះយោបល់” ដែលផ្តោតលើតួនាទីសំខាន់នៃការចូលរួមសហការពីភាគីទាំងអស់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រួមក្នុងតំបន់។

វេទិកាប៉េកាំងសៀងសាន ជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់ពិភាក្សាបញ្ហាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងលើសកលលោក។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…