យោងតាមផេកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសេចក្ដីប្រកាសមួយបញ្ជាក់ថា «អបអរសាទរ បេក្ខជននិទ្ទេស A លំដាប់ពិន្ទុ ១០០.០០ ឈ្មោះ ឃុន ដាលីណា ផ្ដល់ជូនរងយន្ដ Leapmotor 103 ជូនដល់សិស្សានិសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និន្ទេស A ពិន្ទុខ្ពស់ជាងគេ (តែម្នាក់គត់)។
គួរជម្រាបថា យុវតី ឃុន ដាលីណា ជាបេក្ខជននៅខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ១០០។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នាព្រឹកនេះដូច្នេះ។
លោក អ៊ុ រាត្រី ចាត់ទុកលទ្ធផលនេះ ជាកិត្តិយសសម្រាប់ក្រុមគ្រួសារយុវតី ឃុន ដាលីណា និងកិត្តិយសរបស់ខេត្តបន្ទាយមានជ័យទាំងមូល។ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់យុវតីខាងលេី និងក្រុមគ្រួសារ ដែលបានជួយទំនុកបម្រុងកូន និងខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អបែបនេះ។
សូមបញ្ជាក់បន្ថែមថា ក្នុងឆ្នាំនេះ បេក្ខជនដែលទទួលបាននិទ្ទេស A លំដាប់ពិន្ទុ១០០ នឹងទទួលបានរថយន្តអគ្គិសនី១គ្រឿង ពីក្រុមហ៊ុនឯកជនផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ឡាយ កុល









