ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់ចំពោះការបោសសម្អាតមីនមនុស្សធម៌តាំងពីឆ្នាំ ១៩៩២-១៩៩៣ មក ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេដ្ឋកិច្ច និងសង្គម។
អគ្គនាយក ស៊ីម៉ាក់ បានលើកឡើងថា ការបោសសម្អាតមីនបាននាំមកនូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ ភូមិអូរបីជាន់ ភូមិព្រៃចាន់ និងតាមបណ្ដោយព្រំដែនខ្មែរ–ថៃ ដែលជាតំបន់ធ្លាប់ប្រឈមនឹងគ្រោះថ្នាក់មីនយ៉ាងធ្ងន់ធ្ងរ។
តាមការបញ្ជាក់លើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានរៀបរាប់ដំណាក់កាលសំខាន់ៗ៖
ឆ្នាំ ១៩៩២–១៩៩៨: បោសសម្អាតមីនដើម្បីបើកផ្លូវសុវត្ថិភាពសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ការតាំងទីលំនៅ និងកសាងជីវភាពថ្មី។
- ឆ្នាំ ១៩៩៨–២០០៣: បន្តការបោសសម្អាត ដើម្បីគាំទ្រសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម។
អគ្គនាយក ស៊ីម៉ាក់ បានបន្ថែមថា សហគមន៍អន្តរជាតិបានចូលរួម និងទទួលស្គាល់ការងារបោសសម្អាតមីនរបស់កម្ពុជាដោយផ្ទាល់។
ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនក្នុងតំបន់ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារខ្មែរនិងថៃបានជួបពិភាក្សាច្រើនដង ប៉ុន្តែមិនទាន់រកឃើញដំណោះស្រាយ។ ទោះយ៉ាងណា ការដោះស្រាយទំនាស់គួរតែប្រើវិធានសន្តិវិធីជាដំណោះស្រាយ ដោយមិនគួរប្រើកម្លាំងឬវិធានសឹកស្អី ព្រោះអាចបង្កើនអរិភាព និងការប៉ះទង្គិច។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ





