跳至正文
西哈努克省电视台 · 官方网站
登录

នាយករដ្ឋមន្រ្តីអរគុណកងកម្លាំង អាជ្ញាធរនិងពលរដ្ឋទូទាំងប្រទេសដែលបានចូលរួមពិធីបុណ្យភ្ជុំបិណ្ឌក្រោមភាពសប្បាយរីករាយនិងសណ្ដាប់ធ្នាប់ល្អ

历史原文 · 暂无当前语言译文

摘要

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចប់ទៅដោយរលូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារលើបណ្តេញតេឡេក្រាមផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ អរគុណមន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ុំពូមីង បងប្អូនទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចប់ទៅដោយរលូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារលើបណ្តេញតេឡេក្រាមផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ អរគុណមន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ុំពូមីង បងប្អូនទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចូលរួមរបស់មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ំពូមីង បងប្អូនទូទាំងប្រទេស ជាការលើកតម្កើង និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរយើងឱ្យបានឋិតថេរគង់វង្សតរៀងទៅ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…