跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ម៉ាង ស៊ីណេត បានចូលរួមពិធីរំលឹកខួប៣២ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃកម្ពុជា នៅក្រុងព្រះសីហនុ

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៥) ដែលរៀបចំឡើងនៅវេទិកា៧មករា (វិមានឯករាជ្យ) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំទៅដល់ការបោះឆ្នោត នាខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ដើម្បីបង្កើតសភាធម្មនុញ្ញមួយនៃប្រទេសកម្ពុជា។ តួនាទីជាសារវន្តនៃសភាធម្មនុញ្ញនេះ គឺតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា និងប្រែក្លាយខ្លួនទៅជាសភានីតិបញ្ញត្តិមួយ ដែលនឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយឡើង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…