跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចម៉ែមានព្រះប្រឈួនកំពុងគង់ព្យាបាលក្នុងមន្ទីរពេទ្យនៅចិនខណៈក្រុមគ្រូពេទ្យថែរក្សាថ្វាយបានយ៉ាងល្អ

历史原文 · 暂无当前语言译文

摘要

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះជន្មច្រើន និងព្រះប្រឈួន ក្រុមគ្រូពេទ្យថ្វាយព្រះអង្គសម្រាកនៅមន្ទីរពេទ្យប៉េកាំង ដើម្បីព្យាបាលព្រះរាជសុខភាព។ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាថ្វាយបានល្អណាស់ មកដល់បច្ចុប្បន្ន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងគង់ប្រថាប់នៅមន្ទីរពេទ្យនៅឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ចេ

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះជន្មច្រើន និងព្រះប្រឈួន ក្រុមគ្រូពេទ្យថ្វាយព្រះអង្គសម្រាកនៅមន្ទីរពេទ្យប៉េកាំង ដើម្បីព្យាបាលព្រះរាជសុខភាព។ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាថ្វាយបានល្អណាស់ មកដល់បច្ចុប្បន្ន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងគង់ប្រថាប់នៅមន្ទីរពេទ្យនៅឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ចេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គកំពុងគង់ប្រថាប់នៅទីក្រុងប៉េកាំង ប្រទេសចិន តាមសំណូមពររបស់ថ្នាក់ដឹកនាំមិត្តចិន និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាពតាមពេលវេលាដែលពេទ្យបានកំណត់។

ក្រសួងព្រះបរមរាជវាំង បញ្ជាក់បន្ថែមថា ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជហឫទ័យ នឹករឭកដល់ប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គនៅទូទាំងប្រទេស។ ជាពិសេស ព្រះអង្គ ទាំងទ្វេតែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន និងយុទ្ធនារីនៅតាមព្រំដែន និងប្រជារាស្ត្រ ដែលកំពុងជួបទុក្ខលំបាក។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។ មកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចម៉ែ ទ្រង់ចម្រើនព្រះជន្មគម្រប់ ៨៩យាងចូល ៩០ព្រះវស្សា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…