跳至正文
西哈努克省电视台 · 官方网站
登录

ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ បែកទឹកភ្លោះសម្រាលកូនភ្លោះមកពីក្រុងកោះរ៉ុងទទួលថវិកាចំនួន ២ពាន់ដុល្លាបន្ថែមពី អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ

历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក បន្ថែមទៀត ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ បានបែកទឹកភ្លោះសម្រាលកូន ដែលត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅទទួលមកពីកោះរ៉ុង ដើម្បយកមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងទទួលបានកូនភ្លោះពីរនាក់ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

គ្រួសារប្រពន្ធកងទ័ពជួរមុខ ខាងលើបានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក និងសង្គ្រោះដល់ក្រុមគ្រួសាររបស់គាត់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…