(ខេត្តពោធិ៍សាត់)៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាច្រើនថ្ងៃមកនេះ បានបណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្ទង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបង្កការខូចខាតដោយអន្លើ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ រួមទាំងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបើកផ្លូវឡើងវិញ និងធានាការតភ្ជាប់សណ្ឋានផ្លូវ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ







