跳至正文
西哈努克省电视台 · 官方网站
登录

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចលនាមហាជនឧបត្ថម្ភថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន

历史原文 · 暂无当前语言译文

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រសាសន៍ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ សូមចូលរួមជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រចំពោះអតីតយុទ្ធជន និងនិវត្តជននៅកម្ពុជា។

ជាពិសេសការជួយឧបត្ថម្ភថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនអាចចូលរួមបរិច្ចាគថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនតាមរយៈគណនីធនាគារដែលមានភ្ជាប់ជូនខាងក្រោមនេះ៖

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…