跳至正文
西哈努克省电视台 · 官方网站
登录

អាជ្ញាធរបន្តចុះរុករកពលរដ្ឋ៤នាក់ដែលបាត់ខ្លួនដោយជំនន់ទឹកភ្លៀងហូរគួចយកទៅនៅស្រុកអូរជុំ ខេត្តរតនគិរី

历史原文 · 暂无当前语言译文

摘要

នៅថ្ងៃទី៣០ ខែកញ្ញានេះ អាជ្ញាធរខេត្តរតនគិរី បានបន្តចុះរុករកប្រជាពលរដ្ឋ ៤នាក់ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅនៅស្រុកអូរជុំ។ ប្រតិបត្តិការចុះរុករកនេះ ដឹកនាំដោយលោក នាង សំអាត អភិបាលខេត្តរតនគីរី និងលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងកម្លាំងរដ្ឋបាលស្រុកអូរជុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ បើតាមរដ្ឋបាលខេត្តរតនគិរី ពលរដ្ឋចំនួន៤នាក់ត្រូវជំនន់ទឹកភ្លៀងហូរគួចយកទៅបាត់តាំងពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។ គិតមកទល់ពេល

នៅថ្ងៃទី៣០ ខែកញ្ញានេះ អាជ្ញាធរខេត្តរតនគិរី បានបន្តចុះរុករកប្រជាពលរដ្ឋ ៤នាក់ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅនៅស្រុកអូរជុំ។ ប្រតិបត្តិការចុះរុករកនេះ ដឹកនាំដោយលោក នាង សំអាត អភិបាលរងខេត្តរតនគីរី និងលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងកម្លាំងរដ្ឋបាលស្រុកអូរជុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ បើតាមរដ្ឋបាលខេត្តរតនគិរី ពលរដ្ឋចំនួន៤នាក់ត្រូវជំនន់ទឹកភ្លៀងហូរគួចយកទៅបាត់តាំងពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។ គិតមកទល់ពេលនេះ ពលរដ្ឋដែលបាត់ខ្លួននេះ នៅពុំទាន់បានរកឃើញនៅឡើយទេ ដោយសារស្ថានភាពភូមិសាស្ត្រពិបាក ទឹកអូរជ្រៅ និងស្ថានភាពទឹកហូរខ្លាំងមានត្រឹបព្រៃជាដុំៗ ព្រោះទឹកហូររមូរខ្លាំងធ្វើឱ្យការរុករកមានការពិបាក។ ជុំវិញនឹងករណីនេះ អាជ្ញាធររស្រុកអូរជុំ ក៏ដូចជារដ្ឋបាលខេត្តរតនគិរី កំពុងដុតដៃដុតជើងដឹកនាំកម្លាំងបន្តរុករក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…