跳至正文
西哈努克省电视台 · 官方网站
登录

ពលរដ្ឋជាង៣ម៉ឺនគ្រួសារនិងដំណាំស្រូវជាង១ម៉ឺន៥ពាន់ហិចតានៅខេត្តចំនួន១១រងការជន់លិចដោយសារជំនន់ទឹកភ្លៀង

历史原文 · 暂无当前语言译文

摘要

ដោយសារតែរងឥទ្ធិពលព្យុះក្នុងតំបន់បានធ្វើឱ្យខេត្តចំនួន១១របស់កម្ពុជារងការជន់លិចដោយសារគ្រោះជំនន់ទឹកភ្លៀង។ ក្នុងនោះ មានពលរដ្ឋចំនួន ៣២,២៩៥គ្រួសារ និងដំណាំស្រូវ ១៥,៨៦៤ហិកតារងផលប៉ះពាល់។ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់នៅថ្ងៃទី០១ ខែតុលានេះថា គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុង-ស្រុកចំនួន៤៦ នៃខេត្តចំនួន១១ខាងលើ ស្មើនឹង ៣២,២៩៥គ្រួសារកំពុងរងផលប៉ះពាល់។ ចំណែកផ្ទះសម្បែងប៉ះពាល់វិញមានចំនួន

ដោយសារតែរងឥទ្ធិពលព្យុះក្នុងតំបន់បានធ្វើឱ្យខេត្តចំនួន១១របស់កម្ពុជារងការជន់លិចដោយសារគ្រោះជំនន់ទឹកភ្លៀង។ ក្នុងនោះ មានពលរដ្ឋចំនួន ៣២,២៩៥គ្រួសារ និងដំណាំស្រូវ ១៥,៨៦៤ហិកតារងផលប៉ះពាល់។ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់នៅថ្ងៃទី០១ ខែតុលានេះថា គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុង-ស្រុកចំនួន៤៦ នៃខេត្តចំនួន១១ខាងលើ ស្មើនឹង ៣២,២៩៥គ្រួសារកំពុងរងផលប៉ះពាល់។ ចំណែកផ្ទះសម្បែងប៉ះពាល់វិញមានចំនួន ២៤,៧៩៥ខ្នង និងប៉ះពាល់ដំណាំស្រូវ១៥,៨៦៤ ហិកតា។ ក្នុងនោះអាជ្ញាធរ បានជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាពចំនួន ១,១៦១គ្រួសារ។ ដោយឡែក ខេត្តដែលជន់លិចទាំង១១ នេះ  រួមមាន៖ ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា កម្ពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងមានកម្ពស់ ១០.៣៩ម៉ែត្រ ខណៈកម្រិតប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ , ទន្លេមេគង្គក្រចេះកម្ពស់ ២១.៦១ម៉ែត្រ កម្រិតប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ។ សម្រាប់ទន្លេបាសាក់ចតុមុខកម្ពស់ ៩.១៥ម៉ែត្រដែលកម្រិតប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ។ ដោយឡែក ទឹកស្ទឹងនានាក្នុងខេត្តពោធិ៍សាត់ នៅពុំទាន់មានបញ្ហាអ្វីទេ។ យ៉ាងណា នៅព្រឹកដដែលនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះអស់ឥទ្ធិពលហើយ ប៉ុន្តែសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើប្រទេសកម្ពុជា ដែលនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តកើតមានឡើងនៅតាមរាជធានី-ខេត្តស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…