跳至正文
西哈努克省电视台 · 官方网站
登录

ពលរដ្ឋកើនដល់ជាង៣ម៉ឺន៥ពាន់គ្រួសារនិងដំណាំស្រូវជាង១ម៉ឺន៦ពាន់ហិកតាជន់លិចដោយជំនន់ទឹកភ្លៀងក្នុងខេត្ត១១

历史原文 · 暂无当前语言译文

ដោយសារភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់បង្កឱ្យមានជំនន់ទឹកទន្លេមេគង្គដែលបន្តប៉ះពាល់ប្រជាពលរដ្ឋកើនដល់ជាង៣៥០០០គ្រួសារ និងដំណាំស្រូវជាង ១៦០០០ហិកតា ក្នុងនោះខូចខាតជាង ៦៤០ហិកតា។ បើតាមឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅរសៀលថ្ងៃទី២តុលានេះថា គិតចាប់ពីថ្ងៃទី២៦កញ្ញា ដល់ល្ងាចថ្ងៃទី១តុលា ឆ្នាំ២០២៥ ការជន់លិចនេះបានបណ្តាលឱ្យប៉ះពាល់៤៦ ក្រុង/ស្រុកនៃខេត្ត១១ស្មើ ៣៥,៦៥១ គ្រួសារ កើន ៣,៣៥៦គ្រួសារ ផ្ទះប៉ះពាល់ចំនួន២៧,០១៨ខ្នងកើន ២,២២៣ខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន២,០១៦គ្រួសារ ស្រូវប៉ះពាល់ចំនួន ១៦,០០២ហិកតា កើន ១៣៨ហិកតា ក្នុងនោះស្រូវខូចខាតមានចំនួន ៦៤៣ហិកតា កើន ៥ហិកតា។ ខេត្តទាំង១១ដែលជន់លិចនេះ រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងព្រះវិហារមានខេត្តខ្លះបានស្រកចុះយឺតៗ និងខេត្តខ្លះបន្តឡើងដូចជានៅខេត្តស្ទឹងត្រែងទឹកបន្តឡើងខ្ពស់។

ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ទៀតថា ចំពោះកម្ពស់ទឹកទន្លេមេគង្គស្ទឹងត្រែងមាន ១០.៤៥ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ) ទន្លេមេគង្គក្រចេះទឹកមានកម្ពស់២១.៦៦ម៉ែត្រ (កម្រិត ប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ) ទន្លេបាសាក់ចតុមុខទឹកមានកម្ពស់៩.២៦ម៉ែត្រ(កម្រិត ប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ)។ ដោយឡែកទឹកស្ទឹងនានាក្នុងខេត្តពោធិ៍សាត់ នៅពុំទាន់មានចោទជាបញ្ហានៅឡើយទេ។ ចំណែក ក្នុងការអន្តរាគមន៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅខេត្តដែររងគ្រោះ និងតាមដានជាប់ជាប្រចាំការវិវដ្ដស្ថានភាពទឹកជំនន់ ហើយអាជ្ញាធរមូលដ្ឋាន ក៏ចុះអន្តរាគមន៍និងចុះជាប់តំបន់រងគ្រោះដែរ។ រីឯ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែតុលានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពិសេសពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក ខណៈកម្ពុជានឹងបន្តរងឥទ្ធិពលព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 មួយទៀត ដែលនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១០ ខែតុលា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…