跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តព្រះសីហនុ៖ ខេត្តអាចស្រូបទាញទេសចរនិងវិនិយោគិនបានច្រើនត្រូវតែអនុវត្តគោលនយោបាយ«ភូមិឃុំសង្កាត់មានសុវត្ថិភាព»ឱ្យមានប្រសិទ្ធិភាព

历史原文 · 暂无当前语言译文

摘要

ដើម្បីស្រូបទាញភ្ញៀវទេសចរ វិនិយោគិនចូលមកខេត្តព្រះសីហនុឱ្យបានច្រើន ហើយដើរស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលដែលខិតខំរៀបចំខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង យើងត្រូវតែអនុវត្តគោលនយោបាយ«ភូមិឃុំសង្កាត់មានសុវត្ថិភាព»ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លើកឡើងដូច្នេះនៅកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តន៍គោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព» ប្រចាំនព្វមាស ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែតុលា

ដើម្បីស្រូបទាញភ្ញៀវទេសចរ វិនិយោគិនចូលមកខេត្តព្រះសីហនុឱ្យបានច្រើន ហើយដើរស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលដែលខិតខំរៀបចំខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង យើងត្រូវតែអនុវត្តគោលនយោបាយ«ភូមិឃុំសង្កាត់មានសុវត្ថិភាព»ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លើកឡើងដូច្នេះនៅកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តន៍គោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព» ប្រចាំនព្វមាស ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែតុលា ដោយឯកឧត្តម សង្កត់ធ្ងន់ថា ប្រសិនជាយើងអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព»ទាំង៧ចំណុចបានល្អ នោះនឹងជួយចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងសង្គមបានច្រើនណាស់។

គោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព»ទាំង៧ចំណុចនេះ ត្រូវបានឯកឧត្តមអភិបាលខេត្ត បញ្ជាក់ដូច្នេះថា៖ ១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព» នៅខេត្តព្រះសីហនុ៕

អត្ថបទ ៖ ង៉ែត ពិសាន្ត

រូបភាព ៖ កែវ ដារ៉ា

评论

正在加载评论…