跳至正文
西哈努克省电视台 · 官方网站
登录

ស្លាប់៨៧នាក់និងរបួស១៣៧នាក់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុកើន៩លើកក្នុងពេល៩ខែ!

历史原文 · 暂无当前语言译文

摘要

យ៉ាងហោចណាស់មនុស្ស៨៧នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល ១៣៧នាក់ ដោយសារឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តព្រះសីហនុដែលបានកើតឡើង១៣០លើក កើន៩លើក គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍នេះ មានជនបរទេសបង្ក ១១លើក រួមមាន៖ ជនជាតិចិន៧លើក, ឥណ្ឌូនេស៊ី ២លើក, រុស្ស៊ី ១លើក និងជនជាតិអូស្រ្តាលី១លើក។របាយការណ៍របស់លោកឧត្តមសេនីយត្រី អ៊ុ សំអុល ស្នងការរងនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេល ៩ខែឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង១៣០លើក

យ៉ាងហោចណាស់មនុស្ស៨៧នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល ១៣៧នាក់ ដោយសារឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តព្រះសីហនុដែលបានកើតឡើង១៣០លើក កើន៩លើក គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍នេះ មានជនបរទេសបង្ក ១១លើក រួមមាន៖ ជនជាតិចិន៧លើក, ឥណ្ឌូនេស៊ី ២លើក, រុស្ស៊ី ១លើក និងជនជាតិអូស្រ្តាលី១លើក។

របាយការណ៍របស់លោកឧត្តមសេនីយត្រី អ៊ុ សំអុល ស្នងការរងនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេល ៩ខែឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង១៣០លើកនេះ បានបណ្តាលឱ្យមនុស្សស្លាប់៨៧នាក់ (ស្រី៧នាក់) កើនឡើង ៧នាក់ ក្នុងនោះមានជនបរទេស ៤នាក់ មានជនជាតិចិន ឥណ្ឌូនេស៊ី និងជនជាតិទួរគី។ ចំណែក អ្នករងរបួសធ្ងន់ស្រាលមានរហូតដល់ ១៣៧នាក់ (ស្រី ៤១នាក់) កើនឡើង ៣នាក់ ក្នុងនោះជនបរទេស០៩នាក់ មានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី និងជនជាតិអង់គ្លេស។ ក្នុងចំណោមអ្នករងរបួសទាំងនេះ មានរបួសធ្ងន់ចំនួន ៩៩នាក់ (ស្រី២២នាក់) កើនឡើង២១នាក់ ជនបរទេសមាន០៦នាក់ មានជនជាតិចិន វៀតណាម និងជនជាតិអង់គ្លេស។ រីឯ របួសស្រាលមាន ៣៨នាក់ (ស្រី ១៥នាក់) ថយចុះ ២០នាក់ ជនបរទេសមានម្នាក់ជាជនជាតិចិន។ មិនតែប៉ុណ្ណោះ បានបណ្តាលឱ្យខូចខាតយានយន្ត ២២២គ្រឿង កើន៤៣គ្រឿង ក្នុងនោះមានរថយន្ត ៨២គ្រឿង ម៉ូតូ ១៣៨គ្រឿង រថភ្លើង ១គ្រឿង និងគ្រឿងចក្រ ១គ្រឿង។

ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះដែរ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ៤៤លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ថយចុះ ៨លើក ស្មើនឹង ១៥ភាគរយ បណ្តាលឱ្យឆេះផ្ទះ ២៣ខ្នង រថយន្ត៨គ្រឿង ម៉ូតូ ២គ្រឿង បន្ទប់ស្នាក់នៅ២៤បន្ទប់ រោងឈើ ១កន្លែង របួសមនុស្ស ១២នាក់ និងស្លាប់ ៤នាក់ ព្រមទាំងបាត់បង់សម្ភារផ្សេងៗមួយចំនួនទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…