跳至正文
西哈努克省电视台 · 官方网站
登录

ព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះទៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

历史原文 · 暂无当前语言译文

នាព្រឹកថ្ងៃទី១០ ខែតុលានេះ ក្រសួងការពារជាតិនៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។

យោងតាមក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំ នៅភូមិទាំងពីរខាងលើនេះ៕

ប្រភព៖ ក្រសួងការពារជាតិ

សម្រួល៖ ចិន្តា ទីទិ

评论

正在加载评论…